M 150
នៅចុងខែមេសា ឆ្នាំ២០១៦ លោកប្រធានផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន នៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប បានដាក់កិច្ចការមួយឲ្យក្រុមសិស្សផ្នែកទំនាក់ទំនងសង្គម ធ្វើការបង្កើតវីដេអូផ្សាយ spot ពាណិជ្ជកម្ម មួយ ។
បើតាមសម្ដីរបស់លោកគ្រូ សេន រ៉ា ដែលជាប្រធានផ្នែកបានឲ្យដឹងថា" ការដែលខ្ញុំដាក់កិច្ចការឲ្យធ្វើនេះក្នុងគោលបំណងតែមួយគត់ គឺចង់ពង្រឹងសមត្ថភាពរបស់សិស្ស គ្មានគោលបំណងផ្សេងឡើយ ហើយនៅក្នុងនោះដែរ ខ្ញុំបានចែកក្រុមឲ្យពួកគាត់ទាំងអស់៤ក្រុម ហើយក្នុងមួយក្រុមមានសមាជិកទាំងអស់ ៨ ទៅ ៩ នាក់"
គួរបញ្ចាក់ផងដែរថា ក្រុមនីមួយៗជ្រើសរើសផ្សេងៗគ្នាទាំងអស់ហើយ មានការសហការគ្នាល្អណាស់ ហើយអាចបញ្ចប់ការងារនេះដល់លោកគ្រូបានទាន់ពេលវេលាទៀតផង។